ជាតិ
នំអន្សមយក្ស​​របស់​កម្ពុជាជាប់ឯតទគ្គ​កម្ម​ពិភពលោក​ហើយ
13, Apr 2015 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ការងារ​កំណត់​ត្រាពិភពលោក បាន​ចុះ​ឈ្មោះ​នំអន្សមយក្ស​កម្ពុជា​ចូល​ក្នុង​សៀវភៅ Guinness World Records​​ ហើយនា​រសៀល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥។



លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀម​រាប បាន​ទទួល​បណ្ណដែល​ទទួល​ស្គាល់​ការចុះ​បញ្ជី​នំអន្សម​យក្ស​ក្នុងកំណត់​ត្រាពិភពលោក ពី​សំណាក់​លោក​ស្រី Seyda Subasi Gemici តំណាង​ក្រុម​ការងារ​ Guinness World Records នាពិធី​ដ៏​អធឹកអធមមួយនៅមុខ​ទីលានជល់​ដំរី ខេត្ត​សៀមរាប។

នំ​អន្សម​យក្ស​ទម្ងន់​៣,២តោន ដែលមានមុខកាត់​១ម៉ែត្រ និង​បណ្តោយ​៥ម៉ែត្រ ត្រូវ​បាន​ចម្អិន​ដោយក្រុម​ការងារ​សមាគមចុងភៅ​កម្ពុជា ក្រោម​ការផ្តួចផ្តើម​របស់​សហភាព​សហព័ន្ធយុវជន​កម្ពុជា ដើម្បី​ចូល​រួម​ក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមែ៕


សកម្ម​ភាពដង្ហែនំ​សន្សមទៅកាន់ទីលានជល់ដំរី។ រួូបភាព ស.ស.យ.ក. កំពង់ឆ្នាំង


អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ទទួលបណ្ណ​ចុះកំណត់ត្រាពីលោក​ស្រី Seyda Subasi Gemici។ រូបថត Kham Phouri


© រក្សាសិទ្ធិដោយ thmeythmey.com