ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុយ វណ្ណៈ ក្លាយជាអនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
17, Apr 2015 , 8:41 pm        
រូបភាព
លោក ហ៊ុយ វណ្ណៈ
លោក ហ៊ុយ វណ្ណៈ
អគ្គនាយករង​នៃ​ទូរទស្សន៍​ CNC ទទួលបន្ទុក​គ្រប់គ្រង​ផ្នែក​ព័ត៌មាន លោក ហ៊ុយ វណ្ណៈ ត្រូវបានតែងតាំងជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ។ នេះ​បើយោងតាម​ព្រះរាជក្រឹត្យ​ចុះថ្ងៃទី​១១​មេសា ដែល​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​នៅថ្ងៃនេះ។



លោក ហ៊ុយ វណ្ណៈ គឺ​ជា​អតីត​អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី មុន​នឹង​ក្លាយជាអ្នកដឹកនាំផ្នែកព័ត៌មាន​នៅ​ក្នុង​ទូរទស្សន៍​ CTN។ ក្រោយមក​ លោក ហ៊ុយ វណ្ណៈ បានចូលបម្រើការងារ​នៅ​សាលាក្តីខ្មែរ​ក្រហមផ្នែកកិច្ចការសាធារណៈ មុន​នឹង​ចូលមកដឹកនាំក្នុងផ្នែកព័ត៌មាន​នៅ​ទូរទស្សន៍ CNC របស់លោក​ឧកញ៉ា​ គិត ម៉េង​។ នៅក្នុង​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ ពេលខ្លះ​គេឃើញ​រូបថត​លោក ហ៊ុយ វណ្ណៈ​ មានស្លៀកពាក់​ឯកសណ្ឋាន​នៃ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​លោក ហ៊ុន ម៉ានី​ដែរ។

លោក ហ៊ុយ វណ្ណៈ អត្ថាធិប្បាយ​យ៉ាងខ្លី​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះថា៖«ខ្ញុំសប្បាយរីករាយ និងមានកិត្តិយស​ណាស់​ដែល​ទទួលបាន​ការ​ជឿទុកចិត្ត និងត្រូវបានតែងតាំង​ឲ្យបម្រើ​រាជរដ្ឋាភិបាល​ ប្រទេសជាតិ និងប្រជាជន»។

លោក ហ៊ុយ វណ្ណៈ មិនទាន់អាច​បញ្ជាក់ថា លោក​នឹង​ទទួល​បន្ទុក​លើការងារ​អ្វី​នៅក្រសួងមហាផ្ទៃ​នោះនៅឡើយទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com