ជាតិ
លោក ហ៊ុន សែន ប្រហែលជា​បាន​ភ្នាល់​យក Pacquiao
04, May 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​មួយ​នៅ​ខេត្តពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី៤ ខែឧសភា ចង់​ឲ្យ​ចៅក្រម​អាមេរិក​ពន្យល់​ពី​ការកាត់ក្តី​ដែល​សម្រេច​ឲ្យ Floyd Mayweatherឈ្នះ​Manny Pacquiaoក្នុង​ព្រឹត្តិការណ៍​ប្រកួត​The Fight of the Century នៅ​សង្វៀន MGM Grand Gardena Arena ក្រុង​ឡាស​វេ​ហ្គាស​សហរដ្ឋអាមេរិក។



បើតាម​សម្តី​រយៈពេល​ជិត១០នាទី​ទាក់ទង​នឹង​ការប្រកួត​រវាង Floyd និង Pacquiao នា​ថ្ងៃអាទិត្យ លោក ហ៊ុន សែន បាន​និយាយ​ដោយ​មិន​សំដៅចំ​ឈ្មោះថា លោក​មិន​សង៥០០០ [ដុល្លារ​អាមេរិក ឬរៀល?] ​ឡើយ ក្រោយ​លទ្ធផល​ដែល Pacquiaoប្រកួត​ចាញ់ ដោយ​រង់ចាំ​ការបកស្រាយ​ពី​ហេតុ​ផលរបស់​អាប៊ីតអាមេរិក​សិន។

ក្រោយ​ការប្រកួត១២ទឹក​ពេញ​កីឡាករ​អាមេរិក​Floyd Mayweatherបានឈ្នះ​ពិន្ទុ​លើ​Manny Pacquiaoជាមួយនឹង​លទ្ធផល១១៨-១១០,១១៦-១១២និង១១៦-១១។ដូច​អ្នកគាំទ្រ​មួយចំនួន​ផងដែរ​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​មើលឃើញថា​Pacquiaoបាន​ប្រឹង​វាយ​សម្រុក​ខណៈ​Floyd បានត្រឹមតែរ​ត់រង​និង​គេច​ប៉ុន្តែ​ទីបំផុត​ចៅក្រម​បី​រូប (Glenn Feldman, Burt Clements និង​Dave Moretti)បានសម្រេច​ឲ្យ​កីឡាករ​អាមេរិក​ឈ្នះ​ពិន្ទុ​កីឡាករ​ហ្វីលីពីន។

សូម​ស្តាប់​ការលើកឡើង​របស់លោក​ហ៊ុនសែន៖












© រក្សាសិទ្ធិដោយ thmeythmey.com