ជាតិ
មនុស្ស២៧នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី១១ឧសភា
12, May 2015 , 9:52 am        
រូបភាព
មនុស្ស​ចំនួន៨នាក់​បាន​ស្លាប់ និង១៧នាក់​ផ្សេងទៀត​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៥លើក នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី១១ខែ ឧសភា។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។



របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៤គ្រឿង រថយន្ត​ធុន​តូច​ចំនួន៩គ្រឿង​រថយន្ត​ធុន​ធំ២គ្រឿង យាន​ផ្សេង២គ្រឿង និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​ដោយសារ​បើកបរ​ក្នុងពេល​ស្រវឹង៤លើក បើកបរ​ហួស​ល្មើស៣លើក បត់​គ្រោះថ្នាក់២លើក មិន​គោរព​សិទ្ធ២លើក មិន​ប្រកាន់​ស្តាំ១លើក ប្រជែង​គ្រោះថ្នាក់១លើក បើក​ងងុយដេក១លើក និង​ធ្លាក់​ពីលើ​រថយន្ត១លើក  ក្នុងនោះ អ្នកជិះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៧នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com