ជាតិ
មនុស្ស១១នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
13, May 2015 , 10:05 am        
រូបភាព
មនុស្សម្នា​ក់បាន​ស្លាប់ និង១០នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៧លើក នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី១២ខែឧសភា។ នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៧លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១០គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៦គ្រឿង រថយន្ត​ធុន​តូច​ចំនួន១គ្រឿង​រថយន្ត​ធុន​ធំ១គ្រឿង យាន​ផ្សេង២គ្រឿង និង​ថ្មើរជើង២នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង គឺ​បណ្តាលមកពី បើកបរ​ហួស​ល្បឿន​ចំនួន៤លើក មិន​គោរព​សិទ្ធ១លើក ប្រជែង​គ្រោះថ្នាក់១លើក មិនចេះ​បើកបរ១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន៤នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com