ជាតិ
មនុស្ស១៩នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
14, May 2015 , 9:51 am        
រូបភាព
មនុស្ស​ចំនួន៨នាក់​បាន​ស្លាប់ និង១១នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី១៣ខែឧសភា។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។



របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ          បណ្តាលមកពី បើកបរ​ពេល​ស្រវឹង៤លើក បើកបរ​ហួស​ល្បឿន២លើក មិន​ប្រកាន់​ស្តាំ២លើក និង​បត់​គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៤នាក់។

ដោយឡែក​យានយន្ត​ដែល​រង​ការផាកពិន័យ មាន​ចំនួន២,០៣០គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន៥៦០គ្រឿង និង​ម៉ូតូ​ចំនួន១,៤៧០គ្រឿង៕


© រក្សាសិទ្ធិដោយ thmeythmey.com