ជាតិ
មនុស្ស១២នាក់​ស្លាប់ និង៣៤នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
15, May 2015 , 10:13 am        
រូបភាព
មនុស្ស​ចំនួន១២នាក់​បាន​ស្លាប់ និង​ចំនួន៣៤ រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន១៩លើក នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី១៤ ខែឧសភា។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



របាយការណ៍​ដដែល គ្រោះថ្នាក់ចរាចរណ៍​ទាំង១៩លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប៣៣គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៩គ្រឿង រថយន្ត​ធុន​តូច៩គ្រឿង​រថយន្ត​ធុន​ធំ២គ្រឿង​និង​យានផ្សេង៣គ្រឿង។

មូលហេតុ​គឺ​បណ្តាលមកពី​បើកបរ​ហួល​ល្បឿន៧លើក ស្រវឹង៤លើក មិន​ប្រកាន់​ស្តាំ១លើក មិន​គោរព​សិទ្ធ២លើក បត់​គ្រោះថ្នាក់២លើក និង​កត្តា​យានយន្ត២លើក ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន២៦នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com