ជាតិ
មនុស្ស២៧នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
19, May 2015 , 9:16 am        
រូបភាព
មនុស្ស​យ៉ាងហោចណាស់៨នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង១៩នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង​ចំណ​យ​ន១១លើក នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី១៨ខែឧសភា​ម្សិលមិញ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



បើតាម​របាយការណ៍​ដ​ដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១១លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២១ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៣គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង និង​យានផ្សេង២គ្រឿង។

មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​គឺ​មកពី​បើកបរ​ហួស​ល្បឿន៥លើក  មិន​ប្រកាន់​ស្តាំ១លើក  ស្រវឹង១លើក បត់​គ្រោះថ្នាក់១លើក  ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​គ្រោះ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១០នាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com