ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តី​ឲ្យ​លោក ខៀវ កា​ញា​រី​ទ្ធ រឿង​មិន​លើក​ទូរ​សព្ទ​
22, May 2015 , 3:42 pm        
រូបភាព

នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តីបន្ទោស​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញារី​ទ្ធ ជុំវិញ​ការមិន​ឆ្លើយតប​នឹង​ទូរ​សព្ទ​របស់លោក។



តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ផង​នេះ បាន​រម្លឹក​ពី​ប្រសាសន៍​លោក ហ៊ុន សែន និង​ហេតុផល​ដែល​ខ្លួន​មិន​បាន​លើក​ទូរ​សព្ទ​របស់​លោកនាយករដ្ឋមន្រ្តី​យ៉ាងនេះ​ថា៖«នាយករដ្ឋមន្ត្រី​ស្តី​ឲ្យ​ខ្ញុំ​ព្រោះ​មិន​លើក​ទូរ​សព្ទ។ ពេលធ្វើការ ខ្ញុំ​មិនដែល​កាន់​ទូរ​សព្ទ ព្រោះ​អ្នក​នៅ​ស្រុក​ខ្មែរ មនុស្ស​ភាគច្រើន​ទូរ​សព្ទ​មក​តែ​រឿង​រំខាន គ្មាន​សុជីវធម៌ គ្មាន​ដឹង​ពេល។ មើលទៅ​គិត​រក​លេខ​ពិសេស​មួយ សម្រាប់​ការងារ​ពិសេស​ហើយ»។


© រក្សាសិទ្ធិដោយ thmeythmey.com