ជាតិ
មនុស្ស១៧នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៤ឧសភា
25, May 2015 , 9:05 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន៤នាក់ បាន​ស្លាប់ និង១៣នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន១០លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២៤ខែឧសភា។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។



បើតាម​របាយការណ៍​ដ​ដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង និង​យានផ្សេង១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន​ចំនួន៣លើក ស្រវឹង៤លើក មិន​ប្រកាន់​ស្តាំ១លើក ប្រជែង​គ្រោះថ្នាក់១លើក និង​ថយ​រ៉ូឡូ​កិន​មនុស្ស១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១២នាក់៕
 
 




© រក្សាសិទ្ធិដោយ thmeythmey.com