ជាតិ
មនុស្ស២៤នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៦ឧសភា​នេះ
26, May 2015 , 6:11 pm        
រូបភាព
យ៉ាងហោចណាស់​មនុស្ស​ចំនួន១១នាក់ បាន​ស្លាប់ និង១៣នាក់​ទៀត​របួសធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ដែល​បានកើត​ឡើង ចំនួន១០លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី២៦ខែឧសភា​នេះ។



បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ  គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង រថយន្ត​ធុន​ធំ១គ្រឿង និង​យានផ្សេង១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ហួស​ល្បឿន៤លើក ស្រវឹង២លើក មិន​គោរព​សិទ្ធ១លើក បើកបរ​ងងុយដេក១លើក និង​កត្តា​យានយន្ត១លើក  ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៩នាក់៕







© រក្សាសិទ្ធិដោយ thmeythmey.com