ជាតិ
មនុស្ស៦នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
05, Jun 2015 , 9:41 am        
រូបភាព
មនុស្ស​ចំនួន២នាក់​បាន​ស្លាប់ និង៤នាក់​របួសធ្ងន់​និង​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៤លើក​នៅ​ទូទាំងប្រទេស នៅថ្ងៃទី​៤ខែ​មិថុនា។



បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទាំង៤លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៣គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ បណ្តាលមកពី​ប្រជែង​គ្រោះថ្នាក់២លើក បើក​ហួស​ល្បឿន១លើក និង​បត់​គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព ចំនួន២នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com