ជាតិ
មនុស្ស​២០​នាក់ ស្លាប់ និង​របួស ក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​ថ្ងៃទី​៩​មិថុនា
10, Jun 2015 , 8:46 am        
រូបភាព
មនុស្ស​ចំនួន​៥នាក់បាន​ស្លាប់ និង​១៥​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​ដែល​បាន​កើត​ឡើង​ចំនួន​៩លើក ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃទី​៩​ខែ​មិ​ថុនា​ ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​គេ​ហទំព័រ របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​។



ប្រភពដដែល បាន​បន្ត​ថា ក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​ដែល​បាន​កើត​ឡើង​ទាំង​៩​លើកនោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប១៥ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង និងរថយន្តធុនធំ២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមានបើក​បរ​ហួស​ល្បឿន៥លើក ស្រវឹង១លើកបត់គ្រោះថ្នាក់១លើក ​ប្រ​ជែងគ្រោះថ្នាក់១លើក  និងមនុស្សដើរឆ្លងផ្លូវ១លើក ក្នុង​នោះ​អ្នក​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​​មិនពាក់មួក​សុវត្ថិភាព​ ចំនួន១៥នាក់៕






© រក្សាសិទ្ធិដោយ thmeythmey.com