ជាតិ
មនុស្ស២៧នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១១មិថុនា
12, Jun 2015 , 9:13 am        
រូបភាព
មនុស្ស២នាក់​បាន​ស្លាប់ និង២៥នាក់​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១០លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី១១ខែមិថុនា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល បន្តថា​ថ្នាក់​ចរាចរណ៍​ទាំង១០លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៦គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង រថយន្ត​ធុន​ធំ១គ្រឿង និង​យានផ្សេង២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មកពី​បើកបរ​ហួស​ល្បឿន៣លើក មិន​គោរព​សិទ្ធ៣លើក មិន​ប្រកាន់​ស្តាំ១លើក ប្រជែង​គ្រោះថ្នាក់១លើក កត្តា​យានយន្ត១លើក និង​ថយ​រថយន្ត​តូច​កិន១លើក ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៣នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com