ជាតិ
មនុស្ស ១៥នាក់​​បាត់​បង់ជីវិត​ និង​រ​បួស​ធ្ង​ន់ស្រាល​​ក្នុ​ង​គ្រោះ​ថ្នាក់​ច​រាចរណ៍​ថ្ងៃទី១៣​ មិថុនា​​
14, Jun 2015 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៦នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ៩នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន ៩លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី ១៣ មិថុនា ឆ្នាំ២០១។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៩លើក​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦នាក់ ក្នុងនោះ នារី១នាក់ របួសធ្ងន់ ៨នាក់ (ស្រី ២នាក់) និង​របួសស្រាល​ម្នាក់ (ប្រុស) ព្រមទាំង​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៦គ្រឿង ក្នុងនោះ រួមមាន ម៉ូតូ​ចំនួន ១១គ្រឿង រថយន្ត​ធុន​តូច ៤គ្រឿង និង​យានផ្សេងៗ ១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៦លើក មិន​ប្រកាន់​ស្តាំ ១លើក ប្រជែង​គ្រោះថ្នាក់ ១លើក និង​បត់​គ្រោះថ្នាក់ ១លើក ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១១នាក់ (ពេលយប់ ៦នាក់)៕



© រក្សាសិទ្ធិដោយ thmeythmey.com