ជាតិ
មនុស្ស ១៧នាក់​បាត់​បង់ជីវិត និង​របួសធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី១៤ មិថុនា
15, Jun 2015 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ថ្ងៃទី១៤ ខែមិថុនាម្សិលមិញ​នេះ មនុស្ស ៥នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ១២នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន ១០លើក​នៅ​ទូទាំងប្រទេស។ នេះ​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥នាក់ របួសធ្ងន់ ១២នាក់(នារី៤នាក់) និង​របួសស្រាល​ម្នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៣ គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ៧គ្រឿង រថយន្ត​ធុន​តូច ៥គ្រឿង យានផ្សេងៗ ១គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤លើក ប្រជែង​គ្រោះថ្នាក់ ២លើក មិន​គោរព​សិទ្ធិ​អាទិភាព ១លើក កត្តា​យានយន្ត១លើក ថយ​រថយន្ត​ធំ​កិន ១លើក និង​ស្រវឹង ១លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៣នាក់ (យប់៦នាក់)៕



© រក្សាសិទ្ធិដោយ thmeythmey.com