ជាតិ
មនុស្ស១៣នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ
24, Jun 2015 , 9:06 am        
រូបភាព
មនុស្ស​ចំនួន៥នាក់​បាន​ស្លាប់ និង៨នាក់ រងរបួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន ៦លើក  នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ។



យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៦លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត​ធុន​តូច១គ្រឿង និង​យានផ្សេង១គ្រឿង ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ហួស​ល្បឿន៣លើក ស្រវឹង១លើក​មិន​គោរព​សិទ្ធ១លើក មិន​ប្រកាន់​ស្តាំ១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៩នាក់៕









© រក្សាសិទ្ធិដោយ thmeythmey.com