ជាតិ
មនុស្ស១០នាក់ បាត់បង់​ជីវិត និង​របួសធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ២៥ មិថុនា
26, Jun 2015 , 8:45 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស​ស្លាប់ ១នាក់ និង​របួសធ្ងន់ ៣នាក់  របួសស្រាល ៦នាក់ (ស្រី៣នាក់) ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៥លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ​នេះ។ នេះ​បើតាម​ការផ្សាយ​នៅលើ​គេហទំព័រ​ប៉ូលីស។



គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១០ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច១គ្រឿង រថយន្ត​ធំ១គ្រឿង ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន២លើក ស្រវឹង១លើក ប្រជែង​គ្រោះថ្នាក់១លើក មិន​គោរព​សិទ្ធ១លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន៩នាក់(យប់៦នាក់)៕



© រក្សាសិទ្ធិដោយ thmeythmey.com