ជាតិ
មនុស្ស១១នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ
29, Jun 2015 , 10:43 am        
រូបភាព
មនុស្ស​ចំនួន៤នាក់​បាន​ស្លាប់ និង៧នាក់​ផ្សេងទៀតរ​របួសធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៤លើក​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី២៨ខែមករា​ម្សិលមិញ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ។



ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៤លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​ចំនួន៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៣គ្រឿង និង​រថយន្ត​ធុន​ធំ៤គ្រឿង។ រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ហួស​ល្បឿន៣លើក និង​ប្រជែង​គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៤នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com