ជាតិ
មនុស្ស១៤នាក់​ស្លាប់ និង៣៤នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៩ខែមិថុនា
30, Jun 2015 , 8:30 am        
រូបភាព
មនុស្ស​ចំនួន១៤នាក់​បាន​ស្លាប់ និង៣៤នាក់​របួស នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៩លើក នៅ​ទូទាំង​ប្រ​ទស នៅ​ថ្ងៃទី២៩ខែមិថុនា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល  បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន៣៣ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន២៣គ្រឿង រថយន្ត​ធុន​តូច៧គ្រឿង រថយន្ត​ធំ២គ្រឿង និង​យានផ្សេង១គ្រឿង ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មកពី បើកបរ​ហួស​ល្បឿន​ចំនួន៨លើក ស្រវឹង​ចំនួន៤លើក ប្រជែង​គ្រោះថ្នាក់​ចំនួន៣លើក មិន​ប្រកាន់​ស្តាំ២លើក មិន​គោរព​សិទ្ធ១លើក  និង​ធ្លាក់​ពីលើ​គោយន្ត១លើក  ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៣៥នាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com