ជាតិ
មនុស្ស៥៦នាក់​ស្លាប់ និង១៦៦នាក់​របួស​ដោយសារ​គ្រោះមហន្ដរាយធម្មជាតិ
01, Jul 2015 , 8:48 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​រយៈ ពេល៦ខែ​ដើមឆ្នាំ២០១៥នេះ គ្រោះមហន្ដរាយធម្មជាតិ រន្ទះបាញ់ និង​ខ្យល់ ព្យុះ​បានសម្លាប់​ពលរដ្ឋ​ចំនួន៥៦នាក់ របួសធ្ងន់​ស្រាល ១៦៦នាក់ និង​ផ្ទះ​ជាង៧ពាន់​ខ្នង​រង​ការខូចខាត។
បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ  នៅ​ដើមឆ្នាំ២០១៥នេះ ខ្យល់ព្យុះ និង​ខ្យល់​កន្ដ្រាក់​បានកើត​ឡើង​ទ្វេ​រដង បើ​ប្រៀប ធៀប​ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៤  ខណៈ​រន្ទះបាញ់​មានការ​ធ្លាក់ចុះ។



បើតាម​អ្នកនាំពាក្យ​ដដែល ខេត្ដ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ និង​ខ្យល់​កន្ដ្រាក់​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាងគេ រួមមាន​ខេត្ដ​កំពង់ចាម សៀមរាប ឧ​ត្ត​រ​មានជ័យ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និង​ខេត្ដ​ប៉ៃលិន។

ជាមួយគ្នា​នោះ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះមហន្ដរាយ ដោយ​ធម្មជាតិ​ទាំងនេះ  គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ បានរៀបចំ​ផែនការ និង​ជូនដំណឹង​អំពី​អាកាសធាតុ​ជូន​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញា ធរ​នៅតាម​ខេត្ដ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​ជួយសង្គ្រោះ​ឲ្យ​ទាន់ពេលវេលា៕

ប្រភព​៖AKP

© រក្សាសិទ្ធិដោយ thmeythmey.com