ជាតិ
រដ្ឋសភា​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ NGO សប្តាហ៍​ក្រោយ
04, Jul 2015 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ

រដ្ឋសភា​នឹងធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​បាល ជា​សាធារណៈ នៅ​វិមាន​រដ្ឋសភា​តែម្តង ដែល​នឹង​ប្រព្រឹត្តទៅ នាពេល​ព្រឹក ថ្ងៃទី៨ ខែ​កក្ត​ដា ឆ្នាំ២០១៥ ។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​រដ្ឋសភា។



បើតាម​សេចក្តីជូនដំណឹង​ដដែល ការធ្វើសិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​គណៈកម្មការ​កិច្ចការបរទេស ព្រមទាំង​សហការ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ និង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌។ ការបើក​សិក្ខាសាលា​នេះ នឹង​ផ្តល់ឱកាស​ឱ្យ​សាធារណៈជន ដែលមាន​បំណង​ចង់​ចូលរួម អាច​ចូលរួមបាន៕

© រក្សាសិទ្ធិដោយ thmeythmey.com