ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ ១៩៩៧ នៅ​ថ្ងៃទី៥
04, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹង​រៀបចំ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​កណ្តាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ នៅ​ថ្ងៃទី៥ ខែកក្កដា​នេះ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CNRP ចុះ​ថ្ងៃទី០៤ ខែកក្កដា​នេះ ពិធី​បង្សុកូល​នេះ នឹង​ប្រព្រឹត្ត​ក្រោម​អធិបតីភាព​ប្រធាន​គណបក្ស CNRP លោក សម រង្ស៊ី ។
សូម​រម្លឹក​ដែរ​ថា ព្រឹត្តិការណ៍​ថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជា​ព្រឹត្តិការណ៍​ប៉ះពាល់ ទង្គិច​គ្នា​រវាង​កម្លាំងប្រដាប់អាវុធ ដែល​គាំទ្រ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី១ និង​កម្លាំងប្រដាប់អាវុធ​គាំទ្រ​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី២ ។ ការប៉ះទង្គិច​គ្នា​កណ្តាល​ទីក្រុង​ភ្នំពេញ​កាលនោះ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កងទ័ព​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​ផង៕

© រក្សាសិទ្ធិដោយ thmeythmey.com