ពីនេះ ពីនោះ
ក្រោយពី​សម្រាលកូន​ហើយ អាច​រួមភេទ​វិញ​បាន​នៅពេលណា?
04, Jul 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ

ជាទូទៅ អ្នក​អាច​ត្រឡប់មក​រួមភេទ​វិញ​បាន​នៅពេល​អ្នកជា​សះស្បើយ ឈប់​ធ្លាក់ឈាម ហើយ​អ្នកនឹង​ដៃគូរ​មាន​អារម្មណ៍​ឡើងវិញ។ ក្រោយពី​សម្រាលកូន​រួច ស្ត្រី​ខ្លះ​សម្គាល់​ឃើញថា​ដូចជា​ពុំ​សូវ​មាន​ទឹករំអិល​តាម​ទ្វារមាស​ក្នុងពេល​រួមភេទ។ ទឹករំអិល​ជំនួយ​ប្រហែលជា​អាច​ប្រើ​បាន​ក្នុង​ពេលនេះ​ដើម្បី​កាត់បន្ថយ​ភាព​ស្ងួត​ក្នុង​ទ្វារមាស។



ស្ត្រី​ដែល​នៅតែ​បំបៅ​ដោះ​កូន វា​នឹង​ពន្យឺត​ពេលវេលា​នៃ​ការផ្ទុះ​បែក​អូ​វ៉ុល និង​ការ​មក​រដូវ។ ប៉ុន្តែ​ការផ្ទុះ​បែក​អូ​វ៉ុល​នឹង​កើតឡើង​មុនពេល​អ្នក​ចាប់ផ្តើម​មក​រដូវ​ម្តងទៀត ដូច្នេះ​ចូរ​ចងចាំ​ថា អ្នក​នៅតែ​អាចមាន​ផ្ទៃពោះ​បាន​ទៀត​ដដែល​ក្នុង​ពេលនេះ ព្រមទាំង​ធ្វើ​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ជ្រើសរើស​មធ្យោបាយ​ពន្យា​កំណើត​ណា​ដែល​សមស្រប។

ផ្តល់​សិទ្ធិ​ដោយ ​www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com