ជាតិ
កម្ពុជា​កំពុង​រង​ឥទ្ធិពល​ខ្យល់​មូល​សុង​និរតី និង​ប្រព័ន្ធ​សម្ពាធ​ទាប​ចាប់​ពី​ថ្ងៃនេះ​ទៅ
09, Jul 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
តំបន់​ខ្ពង់រាប​ខាងជើង និង​ខ្ពង់រាប​ភាគ​ឦសាន តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ កំពុង​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី និង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) រយៈពេល៧ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី៩-១៥ ខែ​កក្ត​ដា។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី៩ កក្ត​ដា​នេះ។



ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា កម្ពុជា​កំពុង​ទទួលរង​ឥ​ទិ្ធ​ពល​ខ្យល់មូសុង​និរតី និង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ចាប់ពី​ថ្ងៃទី៩-១៥ កក្ត​ដា នៅ​បីតំបន់ៗផ្សេងគ្នា។ ទី១ តំបន់​ខ្ពង់រាប​ខាងជើង និង​ខ្ពង់រាប​ភាគ​ឦសាន មាននៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌល​គី​រី មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន។ ទី២ តំបន់​ទំនាប​កណ្តាល មាននៅ​ខេត្តសៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង មាន​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ។ និង​ទី៣ តំបន់​មាត់សមុទ្រ មាននៅ​ខេត្តកោះកុង កែប កំពត និង​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន។ ចំណែក​លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក និង​រលក​ខ្លាំង។ រលក​សមុទ្រ​អាចមាន​ក​ម្អ​ស់​ពី ១ទៅ២ម៉ែត្រ៕

ប៉ុន្តែ​ឥទ្ធិពល​នេះ​កំពុង​អូសបន្លាយ​កាត់​លើ​ភាគខាងត្បូង​ប្រទេស​ឡាវ និង​លើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ។ ទន្ទឹមនឹងនេះ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏មាន​កើតឡើង​នូវ​ព្យុះ​ចំនួន៣ បន្តបន្ទាប់​គ្នា​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com