ជាតិ
មនុស្ស​ស្លាប់ និង​​របួសធ្ងន់​ស្រាល ១៣នាក់​​​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ថ្ងៃទី៩ ​កក្កដានេះ​​​
10, Jul 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៧នាក់​បាត់​បង់ជីវិត និង ៦នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧លើកនៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី៩ ខែកក្កដាម្សិលមិញ។ នេះ​បើតាមការផ្សាយ​នៅលើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១គ្រឿង ក្នុងនោះ រួមមាន ម៉ូតូ​ចំនួន ៦គ្រឿង រថយន្ត​ធុន​តូច ៤គ្រឿង និង​រថយន្ត​ធុន​ធំ ១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤លើក មិន​ប្រកាន់​ស្តាំ ២លើក និង​ប្រជែង​គ្រោះថ្នាក់ ១លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១០នាក់ (យប់ ៣នាក់)៕



© រក្សាសិទ្ធិដោយ thmeythmey.com