ជាតិ
ខេត្ត​ព្រះសីហនុ៖មនុស្ស​ជាង២០០នាក់​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល៦ខែ
17, Jul 2015 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន៣២នាក់​បាន​ស្លាប់ និង២១៥នាក់ រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១២៧ករណី ក្នុង​ឆមាស​ទី១ដើមឆ្នាំ២០១៥ ។ ចំនួន​នេះ​មានការ​កើនឡើង​ចំនួន១៩ករណី​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤ដែលមាន​ចំនួន១០៨ករណី។



លោក អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​សណ្តាប់ធ្នាប់​សាធារណៈ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង២១៧ករណី​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន២១៣គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន៧៨គ្រឿង និង​ម៉ូតូ១៣៥គ្រឿង៕

ប្រភព​៖AKP




© រក្សាសិទ្ធិដោយ thmeythmey.com