ជាតិ
នយោបាយជាតិ
លោក ឈាង វុន ស្នើឲ្យលោក ខៀវ កាញារីទ្ធ មើលបទបញ្ជាផ្ទៃក្នុងសភាឡើងវិញ បើច្រឡំ លោក ខៀវ កាញារីទ្ធ (ឆ្វេង) និងលោក ឈាង វុន
× ភ្នំពេញ៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ស្នើឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មើលបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាឡើងវិញ បើសិនជាលោក ច្រឡំនិយាយថា រដ្ឋសភាជាទីសាធារណៈ ដែលអាចអនុញ្ញាតឲ្យអ្នកកាសែតមានសិទ្ធិចេញចូល បានតាមចិត្តនោះ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅរដ្ឋសភា ថ្ងៃទី១៧ កក្កដា លោក ឈាង វុន បញ្ជាក់ថា រដ្ឋសភាមិនមែនជាកន្លែងដែលអាចអនុញ្ញាតមនុស្សចេញចូលស្រេចតែចិត្តនោះទេ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា រូបលោកមិនមែនចង់ចាញ់ ចង់ឈ្នះជាមួយលោក ខៀវ កាញារីទ្ធ មន្ត្រីបក្សប្រជាជនកម្ពុជាដូចគ្នានេះទេ តែគ្រាន់ចង់បញ្ជាក់ឲ្យលោក ខៀវ កញារីទ្ធ បានដឹងច្បាស់ពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប៉ុណ្ណោះ។
សូមអញ្ជើញស្ដាប់សំឡេងរបស់លោក ឈាង វុន ដែលបកស្រាយតបនឹងលោក ខៀវ កាញារីទ្ធ ដូចតទៅ៖
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ថា អ្នកកាសែតមានសិទ្ធិចេញចូលរដ្ឋសភា។ ការថ្លែងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងកាលពីម្សិលមិញទៅកាន់ក្រុមអ្នកកាសែតដែលបានសួរលោកថា តើទង្វើរបស់លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលបានបណ្តេញអ្នកកាសែតចេញពីមន្ទីរដ្ឋសភាជាការត្រឹមត្រូវឬទេ?
សូមអញ្ជើញស្តាប់សំឡេងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដូចតទៅ៖
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ឈាង វុន បានហាមឃាត់អ្នកតំណាងរាស្ត្របក្សប្រឆាំង និងអ្នកកាសែតមិនអោយផ្តល់សម្ភាសន៍ទៅក្នុងមន្ទីរដ្ឋសភាជាតិ។
© រក្សាសិទ្ធិដោយ thmeythmey.com