ជាតិ
អាជ្ញាធរ​ឃាត់ខ្លួន​មនុស្ស​ជិត២ពាន់​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ក្នុង​រយៈពេល៦ខែ ឆ្នាំ២០១៥
20, Jul 2015 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន១,៩៥៩នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​រយៈពេល៦ខែ​ក្នុង​ឆ្នាំ២០១៥នេះ។ តួលេខ​មានការ​កើនឡើង​ខ្ពស់​ដល់​ទៅ១៥៦,០៧ភាគរយ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៤ ។



ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥  អាជ្ញាធរ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន៩៩៨ករណី ដែល​តួលេខ​មានការ​កើនឡើង​ខ្ពស់​ដល់​ទៅ១៥៦,០៧ភាគរយ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៤ ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ កាលពី​ថ្ងៃទី១៧ ខែកក្កដា។

បើតាម​ប្រភព​ដដែល ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន១,៩៥៩នាក់ ក្នុងនោះ​មាន​ជនបរទេស៥សញ្ជាតិ។ ចំនួន​មនុស្ស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ បាន​កើនឡើង​រហូតដល់១,១៩៤នាក់ ជា​ចំនួន​មិន​ធ្លាប់មាន​ពីមុនមក៕






© រក្សាសិទ្ធិដោយ thmeythmey.com