សង្គមអន្តរជាតិ​
អន្តរជាតិ
មេដឹកនាំ១០រូប​ដែល​ពុករលួយ​ជាងគេ​លើ​ពិភពលោក
26, Jul 2015 , 9:20 pm        
រូបភាព
ដោយ: ធីតា
នាពេល​បច្ចុប្បន្ននេះ គេ​មិនទាន់​ឃើញ​មាន​របាយការណ៍​ថ្មី​ឡើយ​ទាក់ទង​នឹង​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ​លើ​ពិភពលោក ដូច្នេះ​របាយការណ៍ Global Corruption Report 2004 របស់​អង្គការ​តម្លាភាព​អន្តរជាតិ នៅតែ​ជា​ឯកសារយោង​ដ៏​សំខាន់។

 
សារព័ត៌មានថ្មីៗ សូម​បង្ហាញ​បញ្ជី​ឈ្មោះ​មេដឹកនាំ​ពុករលួយ​ខ្លាំងជាងគេ​លើ​ពិភពលោក​នា​រយៈពេល២ទសវត្ស​ន៍​ចុងក្រោយ​នេះ ដោយ​ផ្អែកលើ​របាយការណ៍ Global Corruption Report 2004 របស់​អង្គការ​តម្លាភាព​អន្តរជាតិ៖
 
១. លោក Mohamed Suharto ប្រ​ធានា​ធីប​តី​ឥណ្ឌូនេស៊ី (១៩៦៧-១៩៩៨ ) លើ​សំណុំរឿង​ពុករលួយ​ពី១៥ពាន់​លាន ទៅ៣៥ពាន់​លាន​ដុល្លារ​អាមេរិក។
២. លោក Ferdinand Marcos ប្រធានាធិបតី​ហ្វីលីពីន (១៩៧២-១៩៨៦ ) លើ​ករណី​ពុករលួយ​ពី៥ពាន់​លាន ទៅ១០ពាន់​លាន​ដុល្លារ​អាមេរិក។
៣. លោក Mobutu Sese Seko ប្រធានាធិបតី​ហ្សា​អៀរ (១៩៦៥-១៩៩៧ ) លើ​ករណី​ពុករលួយ៥ពាន់​លាន​ដុល្លារ​អាមេរិក។
 
៤. Sani Abacha ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា (១៩៩៣-១៩៩៨ ) លើ​ករណី​ពុល​រលួយ​ពី២ពាន់​លាន ទៅ៥ពាន់​លាន​ដុល្លារ​អាមេរិក។
៥. លោក Slobodan Milosevic ប្រធានាធិបតី​សែ​ប៊ី/យូ​ហ្គោ​ស្លា​វី (១៩៨៩-២០០០ ) លើ​ករណី​ពុករលួយ១ពាន់​លាន​ដុល្លារ​អាមេរិក។
 
៦. លោក Jean-Claude Duvalier ប្រធានាធិបតី​ហៃ​ទី (១៩៧១-១៩៨៦ ) លើ​ករណី​ពុករលួយ៣០០លាន ទៅ៨០០លាន​ដុល្លារ​អាមេរិក។
៧. លោក Alberto Fujimori ប្រធានាធិបតី​ប៉េ​រូ (១៩៩០-២០០០ ) លើ​ករណី​ពុករលួយ៦០០លាន​ដុល្លារ​អាមេរិក។
៨. លោក Pavlo Lazarenko នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន (១៩៩៦-១៩៩៧ ) លើ​ករណី​ពុករលួយ១១៤លាន​ដល់២០០លាន​ដុល្លារ​អាមេរិក។
៩. លោក Arnoldo Aleman ប្រ​ធានា​ធីប​តី​នី​ហ្គា​រ៉ា​ហ្គួ (១៩៩៧-២០០២ ) លើ​ករណី​ពុករលួយ១០០លាន​ដុល្លារ​អាមេរិក។
១០. លោក Joseph Estrada ប្រធានាធិបតី​ហ្វីលីពីន (១៩៩៨-២០០១ ) លើ​ករណី​ពុករលួយ​ពី៧៨លាន ទៅ៨០លាន​ដុល្លារ​អាមេរិក៕
 
 

Tag:
 ពុករលួយ
  តម្លាភាព​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com