ជាតិ
​មនុស្សស្លាប់ ​និង​​របួស​ធ្ងន់​​ស្រាល ១៩នាក់ក្នុងករណី​​​គ្រោះថ្នាក់​​ចរ​រា​ចរណ៍​​​ថ្ងៃទី២៨ កក្កដា​​​
29, Jul 2015 , 8:33 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស​ស្លាប់ ៦នាក់ និង​របួសធ្ងន់​ស្រាល ១៣នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរ​រាច​រណ៍ចំនួន១០លើក ក្នុងនោះ​យប់ ៤លើក នៅ​ថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ។ នេះ​បើ​យោងតាមការផ្សាយ​របស់​អគ្គស្ន​ង​ដ្ឋា​ន​នគរបាលជាតិ។



ក្នុង​គ្រោះថ្នាក់​ចរ​រា​ចរណ៍​ទាំង ១០លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨គ្រឿង ក្នុងនោះ រួមមាន ម៉ូតូ​ចំនួន ១៣គ្រឿង រថយន្ត​ធុន​តូច ៥គ្រឿង និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៣លើក មិន​គោរព​សិទ្ធ ២លើក ប្រជែង​គ្រោះថ្នាក់ ២លើក មិន​ប្រកាន់​ស្តាំ ១លើក ស្រវឹង ១លើក និង​បើកបរ​ងងុយដេក ១លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៤នាក់ (យប់ ៨នាក់)៕



© រក្សាសិទ្ធិដោយ thmeythmey.com