ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស២៥នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៦ខែសីហា
07, Aug 2015 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មនុស្ស​ចំនួន៦នាក់​បាន​ស្លាប់ និង១៩នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១១លើក​នៅ​ទូទាំង​កាលពី​ថ្ងៃទី៦ខែសីហា។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១១លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៩គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន១១គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង រថយន្ត​ធុន​ធំ៣គ្រឿង និង​យានផ្សេង២គ្រឿង។ 

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន៥លើក មិន​គោរព​សិទ្ធិ១លើក ស្រវឹង១លើក ប្រជែង​គ្រោះថ្នាក់៣លើក និង​បត់​គ្រោះថ្នាក់១លើក​ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១៦នាក់៕

 




Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com