ជាតិ
ដើម​អម្ពិល​ពុកឬសរលំ​សង្កត់​ម៉ូតូ​រង​ការខូចខាត ១០គ្រឿង​នៅ​ខណ្ឌដូនពេញ
10, Aug 2015 , 12:26 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដើម​អម្ពិល​ពុកផុយ​ឫស​មួយ​ដើម បាន​រលំ​សង្កត់​លើ​ម៉ូតូ​ចំនួន ១០គ្រឿង ជាយថាហេតុ ស្របពេល​ផ្ទៃមេឃ​មាន​សភាព​ស្រឡះ​ធម្មតា នៅ​ព្រឹក​ថ្ងៃទី១០សីហា​នេះ ស្ថិត​ខាងកើត​អគារ​ធនាគារ​កាណាឌីយ៉ា សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋា​ន​នគរបាលជាតិ។



អគ្គស្នងការដ្ឋាននគរបាលបានស្រង់សម្តីអាជ្ញាធរ​មូលដ្ឋាន​ផ្សាយថា ​ជា​រៀងរាល់ថ្ងៃ​ បុគ្គលិក​របស់ធនា​គារ​កាណាឌីយ៉ា​ តែងតែ​ទុក​ម៉ូតូ​របស់ពួកគេ​នៅ​ចំណុច​ក្បែរ​ដើម​អំពិល​។ យ៉ាងណា ហេតុការណ៍​នេះ ពុំ​បណ្តាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ និង​រងរបួស​នោះទេ។


© រក្សាសិទ្ធិដោយ thmeythmey.com