ជាតិ
មនុស្ស ១៨នាក់ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១០សីហា​នេះ
11, Aug 2015 , 8:43 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៧នាក់បាត់​បង់ជីវិត​និង១១នាក់របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងប្រទេស​ចំនួន ១១លើកនៅ​ថ្ងៃទី១០ ខែសីហាម្សិលមិញ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការ​ដ្នា​ន​នគរបាលជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១លើក យានយន្ត​ខូចខាត​សរុប ១៤គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ១២គ្រឿង រថយន្ត​ធុន​តូច ១គ្រឿង រថយន្ត​ធុន​ធំ ១គ្រឿង និង​ថ្មើរជើង​ម្នាក់។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៧លើក ស្រវឹង ២លើក និង​មិន​គោរព​សិទ្ធិ ១លើក។ រីឯ​អ្នកជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​គ្រោះថ្នាក់​ចំនួន ១៣នាក់ (យប់៦នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com