អន្តរជាតិ
ប៉ូលីសថៃរកឃើញគ្រាប់បែកមួយគ្រាប់ទៀតនៅក្រុងបាងកក
× នៅថ្ងៃចន្ទ័នេះ ប៉ូលីសថៃ បានរកឃើញគ្រាប់បែកមួយគ្រាប់នៅក្នុងគេហដ្ឋានរបស់កម្មករ សំណង់ក្នុងក្រុងបាងកក។ មកទល់ពេលនេះ គ្រាប់បែកនោះ ត្រូវបានដោះចេញដោយសុវត្ថិភាពពីកន្លែងនោះហើយ។ នេះបើយោងតាមសារព័ត៌មាន Reuters។
បើយោងតាមមេបញ្ជាការប៉ូលីសថៃ លោក Kamthorn Aucharoen នៅរសៀលនេះមានគ្រាប់បែកមួយនៅតំបន់សូខូមវីត (Sukhumvit 81) ហើយលោកបានទៅត្រួតពិនិត្យនិងបានដោះគ្រាប់បែកនោះយកចេញពីតំបន់នោះហើយ ដោយមិនឲ្យមានការផ្ទុះបំផ្លាញអាគាររបស់កម្មករសំណង់ស្នាក់នៅឡើយ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនមានការបំផ្ទុះគ្រាប់មួយ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់២២នាក់ ដោយការផ្ទុះគ្រាប់បែកសម្លាប់មនុស្សនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិថៃPrawit Wongsuwan បានសន្និដ្ឋានថា ជនល្មើសយកជនបរទេសជាអ្នកទេសចរជាគោលដៅនៃការវាយប្រហារ ដើម្បីបំផ្លាញឧស្សាហកម្មទេសចរណ៍ថៃបច្ចុប្បន្ន។
© រក្សាសិទ្ធិដោយ thmeythmey.com