ជាតិ
មនុស្ស២៦នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៥ខែសីហា
26, Aug 2015 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្សម្នា​ក់បាន​ស្លាប់ ២៥នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៦លើក នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី២៥ ខែសីហា។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង៦លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១២គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង រថយន្ត​ធុន​ធំ១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​មកពី​បើកបរ​ហួស​ល្បឿន២លើក មិន​ប្រកាន់​ស្តាំ១លើក​មិន​គោរព​សិទ្ធិ១លើក និង​កត្តា​យានយន្ត២លើក ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១០នាក់ ៕





Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com