ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ុំ សំអាន ថា អាច​នឹងមាន​ការចាប់​ខ្លួន​លោក ពេល​ត្រឡប់​ពី​អាមេរិក
27, Aug 2015 , 10:00 am        
រូបភាព
ដោយ:
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន  អះអាងថា ដំណើរ​របស់ខ្លួន​ទៅ​អាមេរិក មិនមែន​ខ្លាច​រដ្ឋាភិបាល​កម្ពុជា ចាប់ខ្លួន​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី​នោះឡើយ។  លោក​ថា លោក​ទៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង ជួប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី​រក​មូល​ហេតុដែល​អង្គការសហប្រជាជាតិ​រក​ផែនទី​កម្ពុជា​មិនឃើញ។  លោក​តំណាងរាស្ត្រ​ដែល​ល្បីល្បាញ​ខាង​តវ៉ា​រឿង​ព្រំដែន​រូបនេះ នឹង​ត្រឡប់មក​កម្ពុជា​វិញ បើទោះបីជា លោក​យល់ថា  អាជ្ញាធរ​កម្ពុជា អាច​នឹង​ចាប់ខ្លួន​លោក​ក៏ដោយ។ លោក និយាយ​បែបនេះ ដោយសារតែ​ប្រសាសន៍​របស់លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​អា​ជ្ញា​ធរ​ចាត់វិធានការ​អ្នក​ដែល​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។

 
 
សូម​ស្តាប់​ប្រសាសន៍ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឆ្លើយ​នឹង​សំណួរ​របស់លោក ជា ធី​រិ​ទ្ធ ការី​និពន្ធ​សារព័ត៌មានថ្មីៗ ពី​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។



 

Tag:
 អ៊ុំ សំអាន
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com