ជាតិ
មនុស្ស ១៤នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៧ សីហា
28, Aug 2015 , 8:37 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ២នាក់​បាត់​បង់ជីវិតនិង១២នាក់​ទៀត​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន ៧លើកកាលពី​ថ្ងៃទី២៧ សីហាម្សិលមិញ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។


 
ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៧លើក យានយន្ត​ខូចខាត​សរុប ១១គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ៨គ្រឿង រថយន្ត​ធុន​តូច ១គ្រឿង និង​រថយន្ត​ធុន​ធំ ២គ្រឿង។
គ្រោះថ្នាក់​បណ្តាលមកពី​កត្តា​ល្មើស​ល្បឿន ៣លើក ស្រវឹង១លើក​ប្រជែង​គ្រោះថ្នាក់១លើក​កត្តា​យានយន្ត១លើក និង​មិន​ប្រកាន់​ស្តាំ១លើក៕


© រក្សាសិទ្ធិដោយ thmeythmey.com