ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ុំ សំអាន៖ «សម្តេច ហ៊ុន សែន ថា ខ្ញុំ​កំពុង​ជួយ​រដ្ឋាភិបាល ត្រឹមត្រូវ!»
28, Aug 2015 , 1:05 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ខ្លួន​រកឃើញ​ផែនទី​របស់​កម្ពុជា​ចំនួន ២៦ ផ្ទាំង​នៅ​បណ្ណាល័យ​សភា​របស់​សហ​រដ្ឋ​អាម​រិ​ក​រួចមក ធ្វើ​ឲ្យ​មានប្រតិកម្ម​ជាច្រើន​ពី​សំណាក់​មន្ត្រី​ព្រំដែន​កម្ពុជា មន្ត្រី​រាជបណ្ឌិតសភា និង​ជាពិសេស​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ តាមរយៈ​សារព័ត៌មាន Fresh News  កាលពី​យប់មិញ លោក ហ៊ុន សែន បានចាត់ទុក​សកម្មភាព​របស់លោក អ៊ុំ សំអាន ថា កំពុង​ជួយ​រដ្ឋាភិបាល​ផង និង​នាំទុក្ខ​ដាក់ខ្លួន​ផង។ ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក ហ៊ុន សែន លោក អ៊ុំ សំអាន បាន​ទទួលស្គាល់ថា វា​ពិតជា​ត្រឹមត្រូវ ដែល​លោកនាយក​រដ្ឋមន្ត្រី​ថា ខ្លួន​កំពុង​ជួយ​ការងារ​រដ្ឋាភិបាល​នោះ។ «សម្តេច ហ៊ុន សែន ដែលមាន​ប្រសាសន៍ថា ខ្ញុំ​កំពុង​ជួយ​រដ្ឋាភិបាល វា​ជាការ​ត្រឹមត្រូវ​ហើយ ព្រោះ​រដ្ឋាភិបាល​ធ្វើការ​ដើម្បី​បូរណភាព​ទឹ​ដី។ ដូច្នេះ​ខ្ញុំ​ជួយ​រក​ផែនទី​ត្រឹមត្រូវ គឺ​ជួយ​រដ្ឋាភិបាល​ហើយ ជាការ​ត្រឹមត្រូវ។ ហើយ​គាត់​ថា ជាការ​នាំទុក្ខ​ដាក់ខ្លួន គ្រាន់តែ​ជាការ​បកស្រាយ​របស់លោក​ទេ»។ នេះ​ជា​អ្វីដែល​លោក​អ៊ុំ សំអាន ថ្លែងប្រាប់​លោក ជា ធី​រិ​ទ្ធ ការី​និពន្ធ​សារព័ត៌មានថ្មីៗ ពី​សហរដ្ឋអាមេរិក។

 
សូម​ស្ដាប់បទសម្ភាសន៍​ខាង​ក្រោម៖
 



 

Tag:
 អ៊ុំ សំអាន
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com