ព័ត៍មានសុខភាព
តន្ត្រីល្អ តែពេលខ្លះ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ
×
ការស្តាប់តន្ត្រី ត្រូវបានគេរាប់ចូលជា ការអប់រំកូនមួយ នៅក្នុងដំណាក់កាលមានផ្ទៃពោះ ព្រោះវាល្អចំពោះកូនក្នុងផ្ទៃ ហើយថែមទាំងអាចធ្វើឲ្យ កូនឆ្លាតទៀតផង។ ប៉ុន្តែ តើការស្តាប់តន្ត្រីរបស់អ្នក ត្រូវរបៀបឬនៅ?
បើអ្នកស្តាប់ខុសរបៀប នោះវានឹងអាចប៉ះពាល់ ដល់កូនក្នុងផ្ទៃបាន។ ដូចនេះ គួរតែស្តាប់តាមវិធីណាខ្លះ?
1. អ្នកមិនត្រូវស្តាប់តន្ត្រី ឬចម្រៀងផ្សេងៗ ដែលធ្វើឲ្យកូនមានសម្ពាធទេ ដូចជា ចម្រៀមបុរាណជាដើម អ្នកត្រូវតែស្តាប់ចម្រៀងដែលអ្នកចូលចិត្ត ហើយស្តាប់ទៅមានភាពសប្បាយរីករាយ មានអារម្មណ៍ស្រស់ស្រាយ ទើបល្អ ចំពោះកូនក្នុងផ្ទៃ។
2. អ្នកមិនត្រូវដាក់ចម្រៀង លើពោះអ្នកឲ្យកូនស្តាប់ទេ អ្នកអាចដាក់នៅលើតុ ឬកន្លែងដែលនៅក្បែរអ្នក ហើយមិនត្រូវបើកសម្លេងខ្លាំងពេកទេ បើកតាមធម្មតា គឺបានហើយ នោះកូនក្នុងផ្ទៃ នឹងមានអារម្មណ៍ស្តាប់ ហើយមិនប៉ះពាល់ ដល់ត្រចៀកគេទៀតផង។
3. អ្នកមិនត្រូវស្តាប់គ្រប់ពេលទេ ប៉ុន្តែ អ្នកត្រូវស្តាប់នៅពេលដែលកូន ទើបតែក្រោកពីគេង ហើយចាប់ផ្តើមកម្រើកក្នុងផ្ទៃរបស់អ្នក។ ហើយនៅពេលដែលគេគេង មិនត្រូវស្តាប់ឡើយ ព្រោះប៉ះពាល់ដល់ដំណេកកូន ធ្វើឲ្យកូនមិនចង់ស្តាប់។
4. នៅពេលដែលអ្នកម្តាយស្តាប់តន្ត្រី ក្នុងនាមជាឳពុកត្រូវតែនៅកំដរ ដោយអាចអង្អែលពោះរបស់អ្នកម្តាយ ហើយនិយាយជាមួយកូន នោះអ្នកនឹងអាចមាន ភាពស្និទ្ធស្នាលជាមួយកូនបាន។
5. នៅពេលដែលស្តាប់ អ្នកត្រូវតែមានអារម្មណ៍សប្បាយរីករាយ ហើយនឹកឃើញទិដ្ឋភាពគ្រប់បែបយ៉ាង ក្នុងខួរក្បាលអ្នក នោះវានឹងបញ្ជូនរូបភាពទាំងនេះ ទៅឲ្យកូនដែលនៅក្នុងផ្ទៃ។
6. អ្នកមិនត្រូវស្តាប់យូរពេកទេក្នុងមួយថ្ងៃ ដោយអ្នកអាចស្តាប់ត្រឹមពី ២០ ដល់ ៣០ នាទីបានហើយ ហើយអាចស្តាប់ពីរដងក្នុងមួយថ្ងៃបាន ព្រោះស្តាប់យូរពេក អាចប៉ះពាល់ដល់ខួរក្បាលរបស់កូនបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com