ជាតិ
EDC ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​បាន​ជាង១៥ម៉ឺន​បន្ទប់
31, Aug 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
គិត​ត្រឹម​ថ្ងៃទី៣០ សីហា អគ្គិសនី​កម្ពុជា​បាន អនុវត្ត​ការងារ​ចុះ​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​ដល់ក​ម្មករ កម្ម​ការ​នី សិស្ស​និស្សិត ដែល​ជួល​ផ្ទះ និង​បន្ទប់​ជួល ជាង១៥ម៉ឺន​បន្ទប់​ហើយ ។


 
បើតាម​សេចក្តីប្រកាស​ព័ត៌មាន​អគ្គិសនី​កម្ពុជា បាន​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល ជូន​ដល់​អ្នកប្រើប្រាស់​ក្រោម ៥០ គីឡូ​វ៉ាត​ក្នុង​មួយ​ម៉ោង សម្រាប់​បន្ទប់​និង​ផ្ទះជួល​ចំនួន១៥១,៥៦២បន្ទប់ ។
 
អគ្គិសនី​ចាប់តាំងពី​យុទ្ធនាការ​នៃ​ការចុះ​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល បានចាប់ផ្តើម​តាំងពី​ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៤មក ។ បើតាម​គម្រោង​អគ្គិសនី​កម្ពុជា កា​រត​បណ្តាញ​អគ្គិសនី​ដល់​បន្ទប់ និង​ផ្ទះជួល របស់​កម្មករ និយោជិត​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២លាន​ដុល្លារ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com