អន្តរជាតិ
ចិញ្ចៀនពេជ្រ​ភ្ជាប់ពាក្យ ១០ ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ជា​និរន្តរ៍
31, Aug 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
នៅពេលដែល​បុរស​ម្នាក់​សុំ​នារី​ម្នាក់​រៀបការ អ្វីដែល​ធ្វើ​ឲ្យ​នារី​រំភើប​បំផុត​គឺ វិធី​ដែល​បុរស​នោះ​សុំ​នាង​រៀបការ និង​ការ​រចនា​នៃ​ចិញ្ចៀនពេជ្រ​នោះឯង។ ទោះជា​ចិញ្ចៀន​ខ្លះ​គ្មាន​តម្លៃ​ថ្លៃ តែបើ​វា​មានការ​រចនា​ល្អ​វិចិត្រ ក៏​នៅតែ​អាច​ទាក់ទាញ​ក្រសែភ្នែក​របស់​នារី​បានដែរ។ ប៉ុន្តែ​អ្នកខ្លះ​យល់ថា ទិញ​ចិញ្ចៀនពេជ្រ​ដែលមាន​តម្លៃ​ថ្លៃ គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុងការ​ទទួលបាន​ចម្លើយ « យល់ព្រម » ពី​ភាគី​ស្ត្រី។ មាន​មនុស្ស​ស្រី ១០ នាក់​ដែលមាន​សំណាង​ទទួលបាន​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត គ្រប់​សម័យកាល។

 
1. Elizabeth Taylor
តារាភាពយន្ត​រូបនេះ​ធ្លាប់​រៀបការ​ជាច្រើន​ដង​មកហើយ តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ពិភព​ព័ត៌មាន គឺ​នាង​បាន​រៀបការ​ជាមួយនឹង Richard Burton ដែលមាន​សុំ​នាង​រៀបការ ដោយ​ទិញ​ចិញ្ចៀនពេជ្រ​ទំហំ ៣៣,១៩ កា​រ៉ាត់ ក្នុងតម្លៃ ៨,៨ លាន​ដុល្លារ។


 
2. Beyonce
នាង Beyonce ទទួលបាន​ចិញ្ចៀនពេជ្រ​ទំហំ ១៨ កា​រ៉ាត់ និង​មានតម្លៃ ៥ លាន​ដុល្លារ​ពី Jay-Z ដែល​បាន​សុំ​នាង​រៀបការ​នៅ​ឆ្នាំ ២០០។ នាង​មិនសូវ​ពាក់ចិញ្ចៀន​នេះ​ទេ តែ​នៅពេលដែល​នាង​ពាក់​វាម្តងៗ អ្នក​ថតរូប​តែងតែ​ចោមរោម​ថតរូប​នាង​មិន​ឈប់។


 
3. Paris Hilton
Paris Hilton ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយនឹង Paris Latsis ដោយ​ទទួលបាន​ចិញ្ចៀនពេជ្រ​ក្នុងតម្លៃ ៤,៧ លាន​ដុល្លារ។ ក្រោយមក នៅពេលដែល​បែកបាក់​ជាមួយ​មិត្ត​ប្រុស នាង​ក៏​ដាក់លក់​ដេញថ្លៃ​ចិញ្ចៀន​នេះ។


 
4. Grace Kelly
តារាភាពយន្ត​រូបនេះ​បានទទួល​ចិញ្ចៀនពេជ្រ​ក្នុងតម្លៃ​ជាង ៤,០៦ លាន​ដុល្លារ​ពី​ព្រះអង្គម្ចាស់ Rainier ។


 
5. Jennifer Lopez
តារា​ពហុ​ជំនាញ​រូបនេះ​ធ្លាប់​រៀបការ​ជាច្រើនលើក​មកហើយ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​នាង​បានទទួល​ចិញ្ចៀន​ភ្ជាប់ពាក្យ​មួយ​ទំហំ ៨,៥ កា​រ៉ាត់ ពី​តារាភាពយន្ត Marc Anthony ដែល​ក្រោយមក​ក៏បាន​បែកបាក់​គ្នា។ ចិញ្ចៀន​នេះ​មានតម្លៃ ៤ លាន​ដុល្លារ។


 
6. Melania Knauss-Trump
Melania គឺជា​ភរិយា​របស់ Donald Trump ដែលជា​ពាណិជ្ជករ​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក។ ចិញ្ចៀន​រៀបការ​របស់​នាង​ត្រូវគេ​វាយតម្លៃថា យ៉ាងហោចណាស់​ក៏ ៣ លាន​ដុល្លារ​ដែរ។


 
7. Jacqueline Kennedy Onassis
Jacqueline ត្រូវគេ​ស្គាល់​ភាគច្រើន​តែ​ថា​ជា​ភរិយា​របស់ John F.Kennedy ។ នាង​ក៏​ធ្លាប់​រៀបការ​ជាមួយ Aristote Onassis ដែលជា​ម្ចាស់​កប៉ាល់​មួយ​ផងដែរ។ បុរស​ម្នាក់នេះ​បាន​ទិញ​ចិញ្ចៀន​ដ៏​មានការ​រចនា​ខុសប្លែក​ពី​ចិញ្ចៀន​រៀបការ​ផ្សេងទៀត។ ចិញ្ចៀន​នេះ​មានតម្លៃ ២,៦ លាន​ដុល្លារ។ Jacqueline ពាក់ចិញ្ចៀន​នេះ​តែ​ពីរដង​ប៉ុណ្ណោះ បន្ទាប់មក​វា​ក៏ត្រូវ​ទុក​ក្នុង​ហិប​រហូត។


 
8. Catherine Zeta-Jones
Catherine បានទទួល​ចិញ្ចៀនពេជ្រ​ទំហំ ១០ កា​រ៉ាត់​ក្នុងតម្លៃ​ប្រមាណ ២,៥ លាន​ដុល្លារ​ពី​តារាភាពយន្ត Michael Douglas ដែល​សុទ្ធតែជា​អ្នកមាន​ដូចគ្នា។


 
9. Anna Kournikova
ចិញ្ចៀន​ភ្ជាប់ពាក្យ​របស់​កីឡាការិនី​វាយ​តិ​ន្នី​ស​នេះ​ហាក់ដូចជា​បុរាណ​បន្តិច ប៉ុន្តែ​ស្រស់ស្អាត។ វា​គឺជា​ចិញ្ចៀន​តម្លៃ ២,៥ លាន​ដុល្លារ​ដែល Enrique Iglesias ប្រគល់​ឲ្យ​នាង។


 
10. ម្ចាស់​ក្ស​ត្រី Diana
ព្រះអង្គម្ចាស់ Charles បាន​ឲ្យ​ចិញ្ចៀនពេជ្រ​ភ្ជាប់ពាក្យ​ទំហំ ១៨ កា​រ៉ា​ត់ទៅ​ម្ចាស់​ក្ស​ត្រី។ វា​មានតម្លៃ​ប្រមាណ ៣១ ម៉ឺន​ដុល្លារ។


 

© រក្សាសិទ្ធិដោយ thmeythmey.com