ជាតិ
មនុស្ស ១៣នាក់ស្លាប់​និង​របួសធ្ងន់​ស្រាលក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២ កញ្ញា
03, Sep 2015 , 9:04 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ មនុស្ស ២នាក់​បាត់​បង់ជីវិត និង១១នាក់​ទៀត​របួសធ្ងន់​ស្រាលក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន ៦លើក (យប់ ៤លើក) នៅ​ថ្ងៃទី២ ម្សិលមិញ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦លើក យានយន្ត​ខូចខាត​សរុប ៩គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ៨គ្រឿង, រថយន្ត​ធុន​តូច ១គ្រឿង និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ២លើក មិន​ប្រកាន់​ស្តាំ ១លើក សត្វ​គោ​រត់​ឆ្លងផ្លូវ ១លើក មិន​គោរព​សិទ្ធិ ១លើក និង​ស្រវឹង ១លើក។​ រីឯ​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាពពេល​គ្រោះថ្នាក់​មានចំនួន ១២នាក់ (យប់ ១០នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com