ជាតិ
មនុស្ស ២២នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៣ ខែកញ្ញា
04, Sep 2015 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៦នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល១៦នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​​​ទូទាំង​​​​ប្រទេស​​​ចំនួន​​១២លើក​​ (យប់២លើក) នៅ​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។

​​

 
ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើក យានយន្ត​ខូចខាត​សរុប​ចំនួន ១៦គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួ​ន ១០គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង កង់១គ្រឿង ​និងអ្នកថ្មើរជើង ២នាក់។

មូល​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន៧លើក មិន​គោរព​សិទ្ធិអាទិភាព​​ ២លើក កត្តា​យានយន្ត ១លើក និង​ស្រវឹង ២លើក។ រីឯ​​អ្ន​ក​មិន​​​ពាក់​​មួក​​សុវត្ថិភាព​​​​​​​ពេល​​​​​គ្រោះថ្នាក់​​​មាន​​ ១៣នាក់ ​(យប់១០ នាក់)៕​​​​
​​​​​​

© រក្សាសិទ្ធិដោយ thmeythmey.com