ជាតិ
មនុស្ស២៨នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៦ខែកញ្ញា
07, Sep 2015 , 8:49 am        
រូបភាព
ដោយ: ថ្មីៗ
 
មនុស្ស​យ៉ាងហោចណាស់៧នាក់​បាន​ស្លាប់ និង២១នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី ៦ខែកញ្ញា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ។


 
បើតាម​ប្រភព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១០គ្រឿង  រថយន្ត​ធុន​តូច២គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង និង​គោយន្ត​កន្ត្រៃ១គ្រឿង ។
 
ដោយឡែក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​ហួស ល្បឿន​ចំនួន៣លើក ប្រជែង​គ្រោះថ្នាក់១លើក ស្រវឹង១លើក មិន​ប្រកាន់​ស្តាំ១លើក មិន​គោរព​សិទ្ធិ១លើក និង​បត់​គ្រោះថ្នាក់ ១លើក  ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​ចំនួន២០នាក់៕ 
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com