ជាតិ
មនុស្ស​ចំនួន ១៩នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃទី៩
10, Sep 2015 , 8:54 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ១០នាក់​ស្លាប់ និង ៩នាក់​នាក់​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន ៩លើក នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។



គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩លើក​ យានយន្ត​ខូចខាត​សរុប​ចំនួន ១៣គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ១១គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង និង​ថ្មើរជើង​ម្នាក់។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ​រួមមាន ល្មើស​ល្បឿន៤លើក ស្រវឹង១លើក ប្រជែង​គ្រោះថ្នាក់ ២លើក បត់​គ្រោះថ្នាក់២លើក។ រីឯអ្នក​មិន​ពាក់មួក​សុវត្ថិភាព​គ្រោះថ្នាក់​មាន​ចំនួន ១៦នាក់(យប់៦នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com