ជាតិ
មនុស្ស ២០នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃទី១០ កញ្ញា
11, Sep 2015 , 8:33 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៤នាក់​ស្លាប់ និង១៦នាក់​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ទូទាំងប្រទេស​ចំនួន ១០លើក (យប់៧លើក) នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥។ នេះ​បើតាម​របាយការណ៍​គ្រោះថ្នាក់ចរាចរណ៍​ប្រចាំថ្ងៃដែល​ចេញផ្សាយ​លើ​ទំព័រ​ព័ត៌មាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០លើក​ យានយន្ត​ខូចខាត​សរុប ១៤គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន៦គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង រថយន្ត​ធុន​ធំ៤គ្រឿង និង​យានផ្សេង១គ្រឿង។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន៥លើក ស្រវឹង២លើក ប្រជែង​គ្រោះថ្នាក់១លើក បត់​គ្រោះថ្នាក់១លើក និង​មិន​គោរព​សិទ្ធ១លើក។ ដោយឡែក អ្នក​មិន​ពាក់មួក​សុវត្ថិភាព​គ្រោះថ្នាក់​ចំនួន ៥នាក់ (យប់៦នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com