អន្តរជាតិ
មេដឹកនាំ​មួយ​ចំនួន​​រង​ការតវ៉ា​ពី​សំណាក់​ពលរដ្ឋ​របស់ខ្លួន​នាអំឡុង​​កិច្ចប្រជុំ UN
29, Sep 2015 , 10:26 pm        
រូបភាព
ដោយ:
ខណៈពេលដែល​មេដឹកនាំ​ពិភពលោក​កំពុងតែ​ប្រជុំ​កំពូល​ប្រចាំឆ្នាំ​លើក​ ទី៧០នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហ​ប្រជា​តិ មាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ បាតុកម្ម​ប្រឆាំង​ទៅនឹង  រដ្ឋាភិបាល​ក្នុងស្រុក​របស់​ពួកគេ។ តាម​ការកត់សម្គាល់ ក្រុមបាតុករ​ភាគច្រើន គឹ​សុទ្ធសឹងតែ​ជា​ប្រជាជន​ចំណាកស្រុក​រស់នៅ​អាមេរិក​ហើយ​មាន​និន្នាការ​ ប្រឆាំង​រដ្ឋាភិបាលរ​ដ្ឋ​ដើមកំណើត​របស់ខ្លួន។



ជា​រឿង​ធម្មតា​ទៅហើយ​ដែល​ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​អ្នកគាំទ្រ​ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស តែងតែ​យក​ឱកាសធំៗដើម្បី​ប្រឆាំង​រដ្ឋាភិបាល​របស់ខ្លួន​ដែល​មានការ​រឹតត្បិត​ លើ​សិទ្ធិសេរីភាព និង ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ។ ក្នុងនោះ ក្រៅពី​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ក៏មាន​ក្រុមបាតុករ​ផ្សេងទៀត បាន​ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុងស្រុក​ពួកគេ​នៅ​ខាងក្រៅ​ អង្គការសហប្រជាជាតិ។

+ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី និង អ៊ីរ៉ង់
ក្រុមបាតុករ​ជាច្រើន​នាក់​ដែល​រៀបចំ​ដោយ​អង្គការ​របស់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ និង អី​រ៉ង់ រាប់ពាន់នាក់​ដែល​រស់នៅ​អាមេរិក បាន​ប្រមូល​ផ្តុំគ្នា​ប្រឆាំង​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌឺ​មៀរ ពូ​ទីន និង ប្រធានាធិបតី​អី​រ៉ង រ៉ូ​ហា​នី ហា​សេន (Hassan Rouhani) លើ​វិបត្តិ​អ៊ុយ​ក្រែ​ន និង វិបត្តិ​នុយក្លេអ៊ែរ​របស់​អី​រ៉ង់។ ពួកគេ បាន​ស្រែក​ខាងក្រៅ ដោយ​ឲ្យ​អគ្គលេខាធិការ​បណ្តេញ​មេដឹកនាំ​ទាំងពីរ​ចេញពី​កិច្ចប្រជុំ។

+ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ឥណ្ឌា

សម្រាប់​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ឥណ្ឌា​វិញ ក្រុមបាតុករ ក៏បាន​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ដើម្បី​ ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា មូ​ឌី លើ​បញ្ហា​នៃ​ការ​រឹតត្បិត​លើ​អ្នក​កាន់សាសនា​ឥស្លាម និង គ្រឹ​ស្ត។

+ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ចិន

សម្រាប់​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ចិន​វិញ គឺ​មិនមាន​បញ្ហា​អ្វី​ថ្មី​នោះទេ ពោលគឺ​ក្រុមបាតុករ​ទាមទារ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ ចិន​ដើម្បី​គោរព​សិទ្ធិមនុស្ស ជាពិសេស​ចំពោះ​ប្រជាជន​ទី​បេ។

+ បាតុករ​ប្រឆាំង​មេដឹកនាំ​អាស៊ាន
ងាក​មក​ចាប់អារម្មណ៍​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​មេដឹកនាំ​អាស៊ាន​វិញ គេ​សង្កេតឃើញ​មាន​ក្រុមបាតុករ ពីរ​ក្រុម​ដែល​បានចេញ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្នុងស្រុក​របស់ខ្លួន។ ក្នុងនោះ​មាន​ពលរដ្ឋ​កម្ពុជា​រស់នៅ​អាមេរិក បាន​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លើ​បញ្ហា​ប្រព​ន្ធ័​យុត្តិធម៌​តុលាការ ការគោរព​សិទ្ធិមនុស្ស និង ការកាប់​ព្រៃឈើ​ខុសច្បាប់។ រីឯ​មួយក្រុម​ទៀត គឺជា​ក្រុមបាតុករ ប្រឆាំង​ទៅនឹង​នាយករដ្ឋមន្ត្រី​រដ្ឋប្រហា​រលោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា លើ​បញ្ហា​នៃ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ធ្ងន់ធ្ងរ​ក្រោម​ការគ្រប់គ្រង​ដោយ​ របប​សឹក។

ទោះបីជា​យ៉ាងណាក៏ដោយ ការទាមទារ​នេះ គ្មាន​ឥទ្ធិពល​អ្វី​ទៅលើ​ស្ថាប័ន​អន្តរជាតិ និង រដ្ឋាភិបាល ពាក់ព័ន្ធ​​នោះទេ។ នោះ​ក៏​ព្រោះតែ វេទិ​កា​ដែល​អង្គការសហប្រជាជាតិ កំពុង​ជជែក​គឺ​ការអនុម័ត​លើ​របៀបវារៈ​ក្រោយ​ឆ្នាំ២០១៥ ស្តីពី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com