ជាតិ
មនុស្ស១៣នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៩ខែកញ្ញា
30, Sep 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មនុស្ស៤នាក់ បាន​ស្លាប់ និង៩នា​កើ​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៧លើក នៅ​ទូទាំងប្រទេស​ចំនួន កាលពី​ថ្ងៃទី២៩ខែកញ្ញា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន១០គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន បើកបរ​ហួស​ល្បឿន១លើក  ស្រវឹង១លើក មិន​គោរព​សិទ្ធ២លើក  ប្រជែង​គ្រោះថ្នាក់២លើក និង​មិន​ប្រកាន់​ស្តាំ១លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន១៣នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com