ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​អំណាច​ខ្មែរ​ដឹកនាំ​តែ​ពីរ​ឆ្នាំ អាច​ឲ្យ​ពលរដ្ឋ​យ៉ាងហោចណាស់​ក្នុង​មួយ​ផ្ទះ មាន​មាន់​មួយ
02, Oct 2015 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ត្រឡប់​មកកាន់​កម្ពុជា​វិញ កាលពី​ថ្ងៃទី១ ខែតុលា ម្សិលមិញ​នេះ ក្រោយពី​រូបលោក បាន​និរទេស​ខ្លួន​ពី​មាតុភូមិ អស់​រយៈពេល ៨ឆ្នាំ ៩ខែ។



គ្រាន់តែ​មកដល់​ទឹកដី​កម្ពុជា​ភ្លាម ប្រមុខ​បក្ស​ថ្មី​នេះ ហ៊ាន​សន្យា​ចំពោះមុខ​ពលរដ្ឋ​នៅ​ទីស្នាក់ការ​បក្ស​របស់ខ្លួន​តែ​ម្តងថា ប្រសិនបើ គណបក្ស​អំណាច​ខ្មែរ​ឈ្នះឆ្នោត  រូបលោក​ដឹកនាំ​ប្រទេស តែ២ឆ្នាំ​យ៉ាងយូរ នោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់ យ៉ាងហោចណាស់​ក៏មាន​មាន់​មួយ សម្រាប់ ធ្វើ​ម្ហូប​ទទួលទាន​រៀងរាល់ថ្ងៃ​ដែរ។ ការសន្យា​របស់លោក សួន សេរី​រដ្ឋា ក៏បាន​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ផងដែរ​ដល់​លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​បានកំណត់​គោលនយោបាយ​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់ Wifi នៅ​គ្រប់​ទីកន្លែង។

សូម​ស្តាប់​សម្តី​របស់លោក សួន សេរី​រដ្ឋា ដូចខាងក្រោម៖





Tag:
 នយោបាយ
  សង្គម
  លោក សួន សេរី​រដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com